អ្នកជំនាញថា បើអ្នកមានឈាម ៣ ប្រភេទនេះធ្វើការអោយគេតែ ២ ឆ្នាំប្រាកដ ក្លាយជាថៅកែ

អ្នកជំនាញថា បើអ្នកមានឈាម ៣ ប្រភេទនេះធ្វើការអោយគេតែ ២ ឆ្នាំប្រាកដ ក្លាយជាថៅកែ

“ពាក្យថាធ្វើការ”ពាក្យនេះបកស្រាយបានច្រើនទម្រង់ទៅតាមចំណេះដឹង និងកម្រិតអប់រំរបស់មនុស្ស តែបើមើលពីស្ថានភាពទូទៅក្នុងបរិបទសង្គមខ្មែរ ការធ្វើការអោយគេជាថ្នាលដំបូងបំផុត ដែលកំណត់ ជោគវាសនារបស់អ្នកបាន ៨០ ភាគរយ មានន័យថាអ្នកអាចក្លាយជាអ្នកណាម្នាក់ក្នុងពេលអនាគត ៨០ ភាគរយអាស្រ័យលើការងារដែលអ្នកកំពុងធ្វើក្នុងថ្ងៃនេះ។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិបុគ្គលិកដែលមានឈាមជ័រជាថៅកែហើយបុគ្គលិកដែលមានឈាម ៣ ជំពូកនេះធ្វើការអោយគេមិនយូរទេ យ៉ាងហោចណាស់ ២ ឆ្នាំអាចធ្វើជាថៅកែខ្លួនឯងបានហើយ៖​

១.បុគ្គលិកឈាមក្តៅ
បើអ្នកចង់ក្លាយជាថៅកែភោជនីយដ្ឋានសូមកុំដាក់ពាក្យធ្វើការនៅកន្លែងជួសជុលម៉ូតូអី ធ្វើការដោយ គ្មានគោលដៅ អ្នកនឹងធ្វើការស៊ីតែប្រាក់ខែងាប់ពេញមួយជីវិត ហើយថ្ងៃថាក៏បើកភ្នែកមកជាមួយភាព តានតឹងតប់ប្រមល់ ទៅធ្វើការទាំងទូលទុក្ខ មុខមិនរីក ហើយអ្នកគ្មានថ្ងៃហក់រួចពីបុគ្គលិកគេនោះទេ។ យោងតាមបទពិសោធន៍របស់លោក ភូ សោភ័ណ្ឌ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Phsar Tech បានលើកឡើងថា បុគ្គលិកម្នាក់ដែលរឹងមាំជាបុគ្គលិកដែកមកធ្វើការជាមួយគោលដៅ មកធ្វើការជាមួយថាមពល មកធ្វើការជាមួយក្តីស្រមៃច្បាស់លាស់មួយថា ហើយបើអ្នកមានគោលដៅច្បាស់មកធ្វើការ មិនងុយដេកទេ ហើយការងារគឺធ្វើអស់ពីចិត្តពីថ្លើម ហើយបុគ្គលិកប្រភេទនេះមានឱកាសខ្ពស់ និងក្លាយជាថៅកែនៅថ្ងៃណាមួយ។

២.បុគ្គលិកឈាមថៅកែ

ចង់បានប្រាក់ខែច្រើន តែធ្វើការខ្លាចតែលើស ប្រាក់ខែ តំណែង មិនធ្លាក់ពីលើមេឃទេ បើគេអោយអ្នក ៥០០ ដុល្លារអ្នកក៏គួរតែសួរខ្លួនឯងវិញថា តើការងាររបៀបដូចយើងសព្វថ្ងៃអាចបង្កើតចំណូលអោយក្រុមហ៊ុនបាន ៥០០ ដុល្លារបានទេ។ បុគ្គលិកជាច្រើនតែងតែមានផ្នត់គំនិតថា ខំប្រឹងធ្វើអីក្រុមហ៊ុនថៅកែទេ តែនេះជាទស្សនៈមួយយល់ខុស ហើយបំផ្លាញអនាគតខ្លួនឯងខ្លាំងបំផុត។ សហគ្រិនសំបូរវោហាសហគ្រិនខ្លាចាស់ សោម សម្បត្តិ ធ្លាប់ប្រាប់ Business Cambodia ថា ចង់ក្លាយជាថៅកែគេ ដំបូងត្រូវមានឈាមជ័រជាថៅកែសិន ពោលគឺរៀនធ្វើការអោយដូចថៅកែ។ ក្រុមហ៊ុនជាកន្លែងរៀនសូត្រ កុំខ្លាចហត់ កុំខ្លាចក្រុមហ៊ុនចំណេញលើយើង យើងមានសមត្ថភាពទើបគេប្រើយើង រៀនធ្វើការងារណា ដែលសំខាន់ក្នុងក្រុមហ៊ុន ពេលនោះអ្នកនឹងមានឱកាសកាន់តែធំនៅក្នុងការស្វែងរកជំនួញផ្ទាល់ខ្លួន នាពេលអនាគត។

៣.បុគ្គលិកឈាមខាប់

បុគ្គលិកឈាមខាប់ធ្វើការដូចក្រុមហ៊ុនខ្លួនឯង ធ្វើការដូចការងារនោះជារបស់ឳពុកម្តាយខ្លួនឯង ធ្វើការគ្មានគិតលើសខ្វះ ឈប់សំរាក លើសម៉ោងស្អីនោះទេ សំខាន់ពួកគេមានផ្នត់គំនិតមួយគឺ ពួកគេមកលួចចំណេះពីក្រុមហ៊ុន។ បុគ្គលិកភាគមួយចំនួននៅស្រុកខ្មែរចូលចិត្តបែងចែកថា ក្រុមហ៊ុនថៅកែ ប្រាក់ខែបានរបស់បុគ្គលិក អ្នកខ្លះប្រើប្រាស់របស់ខ្ជះខ្ជាយ បំផ្លាញទ្រព្យសម្បត្តិ ក្រុមហ៊ុន ជាដើម តែនេះជាទម្លាប់អាក្រក់មួយដែលធ្វើអោយអ្នកមិនអាចចេញរកស៊ីខ្លួនឯងបាននោះទេ ព្រោះអ្នកជាមនុស្សខ្វះវិន័យ។

គួរជម្រាបថា ប្រសិនជាបងប្អូនចង់ក្លាយទៅជាថៅកែទាំងវ័យក្មេងសូមបងប្អូនទាំងអស់គ្នាធ្វើការអោយមានគោលដៅ ហើយអ្នកដែលមានឈាម ៣ ប្រភេទនេះប្រាកដក្លាយទៅជាថៅកែឆាប់ៗនេះហើយ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ប្រភព៖ https://www.business-cambodia.com/article/3-blood


Leave a Reply

Your email address will not be published. Required fields are marked *