Meet with our Top 15 ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២២ បានរកឃេីញអ្នកដែលជាសហគ្រិនឆ្នេីមដេីម្បីឈានទៅរកវគ្គផ្តាច់ព្រ័ត្រហេីយ ដូច្នេះសូមរង់ចាំបន្តថាអ្នកណា និងក្លាយទៅជាម្ចាស់ពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ? សូមកុំភ្លេចណាចាំតាមដានទាំងអស់គ្នា៕ Congratulations PHSAR TECHs’ Team for Top 15 Technology Entrepreneur Award 2022 (ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា)
ការទទួលបាននូវភាពរីកចម្រើន ឬភាពជោគជ័យទាំងវ័យក្មេងគឺជាបំណងប្រាថ្នារបស់មនុស្សស្ទើរតែគ្រប់រូប។ ប៉ុន្តែដើម្បីទទួលបានភាពរីកចម្រើនទៅមុខលឿន យើងក៏មិនគួរគិត និងធ្វើតែសកម្មភាពសាមញ្ញៗធម្មតាដូចមនុស្សទូទៅភាគច្រើននោះដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ផូ សោភ័ណ្ឌ ដែលបច្ចុប្បន្នគឺជា CEO វ័យក្មេង របស់ក្រុមហ៊ុនបច្ចេកវិទ្យា PHSAR TECH ដែលកំពុងតែទទួលបានការនិយមគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននោះ លោកបានចែករំលែកនូវបទពិសោធន៍ជីវិតដ៏មានតម្លៃចំនួន ៣ ដែលអាចធ្វើឱ្យជីវិតមនុស្សម្នាក់មានភាពរីកចម្រើនលឿនក្នុងជីវិត។ ចំណុចសំខាន់ៗទាំង ៣នោះមានដូចជា៖ ១. គិតហើយធ្វើ៖ មានមនុស្សជាច្រើនណាស់ដែលពួកគេមានគំនិតល្អៗ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយគឺពួកគេបានត្រឹមតែគិតតែប៉ុណ្ណោះ ហើយពួកគេមិនបានយកគំនិតរបស់ពួកគេទៅធ្វើសកម្មភាពដើម្បីបង្កើតឱ្យចេញជាលទ្ធផលនោះទេ។ តាមបទពិសោធន៍របស់លោកផ្ទាល់ លោកចង់លើកទឹកចិត្តឱ្យមនុស្សគ្រប់រូបជាពិសេសយុវវ័យតែម្ដង គួរតែព្យាយាមយកគំនិតល្អៗដែលខ្លួនមានទៅអនុវត្តន៍ឱ្យចេញជាលទ្ធផល ហើយកុំភ័យខ្លាចថាខុស ឬខ្លាចគេថាឱ្យសោះ។...
សហគ្រិនវ័យក្មេងមាឌស្តើងរបស់កម្ពុជាមួយរូបគឺលោកផូសោភ័ណ្ឌបានចាប់ផ្តើមការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលរកសុីខាងសេវាកម្មបង្កើតវេបសាយ។ តែមួយឆ្នាំប៉ុណ្ណោះគាត់បានបំលែងខ្លួនពីអ្នកធ្វើការឲ្យគេក្លាយជាម្ចាស់ក្រុមហ៊ុនដែលខ្លួនបានធ្វើការឲ្យ។ សព្វថ្ងៃក្រុមហ៊ុនដែលគាត់បានទិញពីមេចាស់ត្រូវបានលោកដូរឈ្មោះថ្មី ដូររបៀបដឹកនាំថ្មី ធ្វើឲ្យក្រុមហ៊ុនចាស់ ឈ្មោះថ្មី មុខមាត់ថ្មីនេះកំពុងតែមានភ្ញៀវច្រើនមិនធ្លាប់មានពីមុនមកទេ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះថ្មីគឺ Phsar Tech ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបង្កើតវេបសាយ។ ក្រោយលោកបានក្លាយជាម្ចាស់ក្រុមហ៊ុន គាត់បានដាក់នូវគោលការណ៍ថ្មីៗជាច្រើន ដើម្បីធ្វើការឲ្យមានប្រសិទ្ធិភាពជាងមុននិងទទួលភ្ញៀវឲ្យបានល្អជាងមុន។ លោកផូសោភ័ណ្ឌបានបង្ហើបប្រាប់ថាដើម្បីបំលែងខ្លួនពីបុគ្គលិកគេទៅជាម្ចាស់ក្រុមហ៊ុនបាន លោកអ្នកត្រូវតែដាក់បេះដូងមកធ្វើការ។ លោកបានពន្យល់ថាពេលលោកនៅកំពុងធ្វើការ គាត់មិនបានធ្វើការចាំតែដាច់ខែយកប្រាក់ខែនោះទេ។ ផ្ទុយទៅវិញគាត់បានខំធ្វើការខ្លាំងជាម្ចាស់ដើមរបស់គាត់ទៅទៀតហើយគាត់ក៏បានឆ្លៀតអភិវឌ្ឍខ្លួនឯងបន្ថែមទៀតដែរដើម្បីធ្វើយ៉ាងណារកជោគជ័យដល់ក្រុមហ៊ុនទោះគាត់ជាបុគ្គលិកគេក៏ដោយ។ បន្ទាប់ពីបានយកបេះដូងមកធ្វើការរាល់ហើយយុវជនផូសោភ័ណ្ឌក៏បានកំណត់គោលដៅរួចទៅហើយថាថ្ងៃណាមួយបើមានឳកាសនោះគាត់នឹងទិញក្រុមហ៊ុនមួយនេះឲ្យខាតតែបាន។ គោលដៅនេះស្តាប់ទៅដូចជាពិបាកសំរេចណាស់តែសំណាងល្អសម្រាប់សោភ័ណ្ឌគាត់បានជួបនូវឳកាសមួយនេះនៅពេលដែលមេចាស់គាត់ប្រហែលទំនងជាធុញថប់នឹងអាជីវកម្មមួយនេះបានសម្រេចលក់ក្រុមហ៊ុនមួយនេះចេញ។ដោយមិនរង់ចាំយូរគាត់ក៏បានចាប់យកឳកាសមួយនេះទៅ។ តាមរយះសាច់រឿងរបស់សហគ្រិនផូសោភ័ណ្ឌខាងលើនេះមានពីរចំណុចដែលអ្នកត្រូវចាំដើម្បីកំុឲ្យធ្វើការឲ្យគេអស់មួយជីវិត។ ទី១អ្នកត្រូវទៅធ្វើការដោយយកបេះដូងទៅជាមួយផងកុំទៅតែខ្លួនទទេរហើយចាំតែចុងខែបើកប្រាក់ខែ។ ទី២អ្នកត្រូវកំណត់គោលដៅក្នុងការទៅធ្វើការកុំចេះតែធ្វើដោយឥតគោលដៅ៕ ប្រភព៖ https://www.business-cambodia.com/article/this-young-khmer-entrepreneur-works-for-them-with-a-permanent-goal
“ផ្នត់គំនិត” ទាំងអស់គ្នាយល់ពាក្យនេះច្បាស់ហើយឬនៅ? ពាក្យមួយនេះហើយ ដែលកំណត់ជោគវាសនារបស់មនុស្សលោកទូទៅ។ មនុស្សដែលពូកែតែងមានផ្នត់គំនិតរឹងមាំ ជាបង្គោលបន្តិចម្តងៗពួកគាត់ក្លាយជាមនុស្សដែលមានការគិតនិងអត្តចរិតខុសពីមនុស្សធម្មតាឯទៀត។ ខាងក្រោមនេះ ជាប្រភេទមនុស្ស ៣ប្រភេទ ដែលពួកគាត់រកស៊ីអ្វីក៏ជោគជ័យដែរ។ ១ មិនខ្វល់ពីសម្តីអ្នកដទៃ បងប្រុស ចាន់បូរីម៉ា ស្ថាបនិក Nham 24 ជាសហគ្រិនមួយរូបដែលតស៊ូនឹងការអាជីវកម្មគាត់ណាស់ពេលគាត់ចាប់ផ្តើម Nhan24 នាគ្រាដំបូងៗ។ គាត់ជួបឧបសគ្គសែនច្រើនពេលវេបសាយគាត់ ចេញដំបូងៗ តែគាត់តស៊ូជំនះរហូតទាល់តែឆ្លងផុតដោយមិនខ្វល់ពីសម្តីអ្នកដទៃទ្បើយ។ នៅគ្រានោះ ម្ចាស់ហាងភាគច្រើន ដែលជាដៃគូរបស់វេបសាយគាត់ថា សេវាកម្មដឹកម្ហូបរបស់គាត់ ថ្លៃណាស់ មិនដឹងត្រូវដាក់ម្ហូបគេលើវេបសាយគាត់ដើម្បីអ្វីនោះទេ។ ខ្ញុំជួបមនុស្សមិនតិចនាក់ទេដែលទាយថា...
អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកវិទ្យាដើម្បី ផ្សព្វផ្សាយស្លាកយីហោរបស់ខ្លួន ដើម្បីឲ្យអតិថជនមានទំនុកចិត្ត ឬទិញផលិតផលរបស់ពួកគេ។ មានអាជីវកម្មខ្លះ ប្រើប្រាស់ហ្វេសប៊ុកផេក ដើម្បីលក់ផលិតផល ឯមួយចំនួនទៀត ពួកគាត់យល់ដឹងអំពីវេបសាយ គាត់ក៏ប្រើប្រាស់វេបសាយ ដើម្បីលក់ទំនិញរបស់គាត់។ មែនទែនទៅម្ចាស់អាជីវកម្មធំៗ គួរតែចាប់ផ្ដើមយល់ដឹងអំពីការធ្វើអាជីវកម្មនៅលើអនឡាញតាមរយៈការលក់ឬផ្សព្វផ្សាយនៅលើវេបសាយ ប៉ុន្តែអ្វីដែលជាបញ្ហាគឺមិនដឹងថា ត្រូវទៅរកវេបសាយនៅឯណា ត្រូវដឹងអ្វីខ្លះមុននឹងជួលគេឲ្យបង្កើតវេបសាយ។ ប៉ុន្តែលេងជាបញ្ហាទៀតហើយ ព្រោះថ្ងៃនេះក្រុមការងារ Business Cambodia នឹងប្រាប់អំពីក្រុមហ៊ុន និងអ្វីខ្លះដែលម្ចាស់អាជីវកម្មត្រូវដឹងមុនហ្នឹងបង្កើតវេបសាយ។ បើតាមការសម្ភាសន៍ជាមួយប្រធានក្រុមហ៊ុន PHSAR TECH ដែលជាក្រុមហ៊ុនមួយទទួលសេវាកម្មផ្នែក បង្កើតវេបសាយ ជូនម្ចាស់អាជីវកម្មណា ដែលត្រូវការវេបសាយសម្រាប់រកស៊ី...
“ពាក្យថាធ្វើការ”ពាក្យនេះបកស្រាយបានច្រើនទម្រង់ទៅតាមចំណេះដឹង និងកម្រិតអប់រំរបស់មនុស្ស តែបើមើលពីស្ថានភាពទូទៅក្នុងបរិបទសង្គមខ្មែរ ការធ្វើការអោយគេជាថ្នាលដំបូងបំផុត ដែលកំណត់ ជោគវាសនារបស់អ្នកបាន ៨០ ភាគរយ មានន័យថាអ្នកអាចក្លាយជាអ្នកណាម្នាក់ក្នុងពេលអនាគត ៨០ ភាគរយអាស្រ័យលើការងារដែលអ្នកកំពុងធ្វើក្នុងថ្ងៃនេះ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិបុគ្គលិកដែលមានឈាមជ័រជាថៅកែហើយបុគ្គលិកដែលមានឈាម ៣ ជំពូកនេះធ្វើការអោយគេមិនយូរទេ យ៉ាងហោចណាស់ ២ ឆ្នាំអាចធ្វើជាថៅកែខ្លួនឯងបានហើយ៖ ១.បុគ្គលិកឈាមក្តៅ បើអ្នកចង់ក្លាយជាថៅកែភោជនីយដ្ឋានសូមកុំដាក់ពាក្យធ្វើការនៅកន្លែងជួសជុលម៉ូតូអី ធ្វើការដោយ គ្មានគោលដៅ អ្នកនឹងធ្វើការស៊ីតែប្រាក់ខែងាប់ពេញមួយជីវិត ហើយថ្ងៃថាក៏បើកភ្នែកមកជាមួយភាព តានតឹងតប់ប្រមល់ ទៅធ្វើការទាំងទូលទុក្ខ មុខមិនរីក ហើយអ្នកគ្មានថ្ងៃហក់រួចពីបុគ្គលិកគេនោះទេ។ យោងតាមបទពិសោធន៍របស់លោក ភូ សោភ័ណ្ឌ...