មុននឹងចង់រកគេបង្កើតវេបសាយសម្រាប់អាជីវកម្ម តើម្ចាស់អាជីវកម្មត្រូវដឹងអ្វីខ្លះអំពីវេបសាយ?

មុននឹងចង់រកគេបង្កើតវេបសាយសម្រាប់អាជីវកម្ម តើម្ចាស់អាជីវកម្មត្រូវដឹងអ្វីខ្លះអំពីវេបសាយ?

អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកវិទ្យាដើម្បី ផ្សព្វផ្សាយស្លាកយីហោរបស់ខ្លួន ដើម្បីឲ្យអតិថជនមានទំនុកចិត្ត ឬទិញផលិតផលរបស់ពួកគេ។ មានអាជីវកម្មខ្លះ ប្រើប្រាស់ហ្វេសប៊ុកផេក ដើម្បីលក់ផលិតផល ឯមួយចំនួនទៀត ពួកគាត់យល់ដឹងអំពីវេបសាយ គាត់ក៏ប្រើប្រាស់វេបសាយ ដើម្បីលក់ទំនិញរបស់គាត់។

មែនទែនទៅម្ចាស់អាជីវកម្មធំៗ គួរតែចាប់ផ្ដើមយល់ដឹងអំពីការធ្វើអាជីវកម្មនៅលើអនឡាញតាមរយៈការលក់ឬផ្សព្វផ្សាយនៅលើវេបសាយ ប៉ុន្តែអ្វីដែលជាបញ្ហាគឺមិនដឹងថា ត្រូវទៅរកវេបសាយនៅឯណា ត្រូវដឹងអ្វីខ្លះមុននឹងជួលគេឲ្យបង្កើតវេបសាយ។ ប៉ុន្តែលេងជាបញ្ហាទៀតហើយ ព្រោះថ្ងៃនេះក្រុមការងារ Business Cambodia នឹងប្រាប់អំពីក្រុមហ៊ុន និងអ្វីខ្លះដែលម្ចាស់អាជីវកម្មត្រូវដឹងមុនហ្នឹងបង្កើតវេបសាយ។
បើតាមការសម្ភាសន៍ជាមួយប្រធានក្រុមហ៊ុន PHSAR TECH ដែលជាក្រុមហ៊ុនមួយទទួលសេវាកម្មផ្នែក បង្កើតវេបសាយ ជូនម្ចាស់អាជីវកម្ម​ណា ដែលត្រូវការវេបសាយសម្រាប់រកស៊ី ឬក៏ផ្សព្វផ្សាយអ្វីផ្សេងៗ។
លោក ផូ សោភ័ណ្ឌ ដែលជាអគ្គនាយកក្រុមហ៊ុន PHSAR TECH ផ្ទាល់បានប្រាប់ក្រុមការងារយើងថា បើសិនជាម្ចាស់អាជីវកម្មមួយ ចង់បង្កើតវេបសាយ គាត់ត្រូវតែដឹងអំពីចំណុចទាំពីរនេះសិន ៖

១. ត្រូវដឹងពីអតិថិជនគោលដៅគាត់ (តើគាត់អាចនិងចេះប្រើប្រពន្ធស្មាតហ្វូនឬអត់ ចេះប្រើបច្ចេកវិទ្យាទំនើបឧទាហរដូចជាចេះលេងហ្វេសប៊ុក)

២. ត្រូវដឹងពីអត្ថប្រយោជន៍នៃការបង្កើតវេបសាយ (ដើម្បីបង្កើនការលក់, ពង្រីកទីផ្សារ, ផ្សព្វផ្សាយបែបបច្ចេកវិទ្យាជំនួសដោយការចែកខិតបណ្ណ)

៣. សំខាន់ជាងគេនោះ តើគាត់មានពេលមើលនិងប្រើប្រាស់វេបសាយឬអត់?

ការផ្សព្វផ្សាយ ពាណិជ្ជកម្មតាមរយៈវេបសាយគឺ មានប្រសិទ្ធភាពបំផុតនិងចំណាយតិច។ គេហៈទំព័ររបស់លោកអ្នកមានលក្ខណះឌីជីថល ដែលជាក្ដីរំពឹង របស់អតិថិជនរបស់អ្នកជាមួយការលក់នូវផលិតផល និងសេវាកម្មរបស់លោកអ្នក មានការកើនឡើង។ អ្នកនឹងអាចផ្ដល់ព័ត៌មានទៅអោយអតិថិជន បានលឿននិងចំណាយពេលតិចបំផុត ហើយមានប្រសិទ្ធភាព។ អ្នកអាចទទួលបានការផ្ដល់យោបល់ តាមរយៈគេហៈទំព័រ ហើយអ្នកក៏អាចផ្ដល់នូវសេវាបម្រើអតិថិជន ប្រសើរជាងមុន។ ហើយវាគឺជាវិធីដ៏ល្អបំផុតដើម្បីរក្សាការប្រគួតប្រជែងគេហទំព័រ ធ្វើអោយជំនួញរបស់លោកអ្នកមើលទៅបានទទួលជោគជ័យ និងមានភាពទុកចិត្តទៅក្នុងក្រុមហ៊ុននិងផលិតផល ឬ សេវាកម្មរបស់អ្នកលោកអ្នកអាចបន្ថែមការលក់ពេញ ២៤ ម៉ោង ក្នុង ១ ថ្ងៃ និង ៧ ថ្ងៃក្នុង ១ សប្ដាហ៍ ដែលពោពេញដោយសក្ដានុពលក្នុងរយះពេល ៥ ឆ្នាំចុងក្រោយនេះជាមួយនិងការលក់តាម គេហទំព័រ មានការកើនឡើងខ្ពស់រហូតដល់ ៧០០%”។ នេះបើតាមសំណេររបស់លោករៀបរាប់ប្រាប់មកក្រុមងារ Business Cambodia អំពីចំណុចដែលត្រូវដឹង និង សារៈប្រយោជន៍របស់វេបសាយ។

លោកបានបន្តថាក្រុមហ៊ុន PHSAR TECH ក៏មានបម្រើសេវកម្មបង្កើតវេបសាយមិនថាខ្នាតធំឬខ្នាតតូចនោះទេ ប៉ុន្តែលោកក៏បានបញ្ជាក់ថា បើសិនជាម្ចាស់អាជីវកម្មដែលទើបនឹងបាច់ផ្ដើមហើយចង់បង្កើតវេបសាយដែរនោះ គឺលោកនឹងធ្វើនៅក្នុងតម្លៃមួយផ្សេងដើម្បីជួយទៅដល់ពួកគាត់។ ប៉ុន្តែបើសម្រាប់អាជីវកម្មមធ្យមៗ គឺលោកគិតតម្លៃចាប់ពី ៤៥០$ ឡើងទៅ។ ទំនាក់ទំនងលោក ផូ សោភ័ណ្ឌ ដែលជាម្ចាស់ក្រុមហ៊ុន PHSAR TECH ផ្ទាល់ Tell : 017 67 79 09។

អត្ថបទដោយៈ ផែន ផាន់ណា

ទំនាក់ទំនងសរសេរអត្ថបទដើម្បីផ្សព្វផ្សាយៈ 097 83 24 982

ប្រភព៖ https://www.business-cambodia.com/article/create-website-khmer


Leave a Reply

Your email address will not be published. Required fields are marked *