មនុស្ស ៣ប្រភេទេ នេះ រកស៊ីអ្វីក៏ជោគជ័យដែរ

មនុស្ស ៣ប្រភេទេ នេះ រកស៊ីអ្វីក៏ជោគជ័យដែរ

“ផ្នត់គំនិត”​ ទាំងអស់គ្នាយល់ពាក្យនេះច្បាស់ហើយឬនៅ?​ ពាក្យមួយនេះហើយ ដែលកំណត់ជោគវាសនា​របស់​មនុស្សលោកទូទៅ។ ​មនុស្សដែលពូកែ​តែងមានផ្នត់គំនិត​រឹងមាំ​ ជាបង្គោល​បន្តិចម្តងៗ​ពួកគាត់​ក្លាយជាមនុស្សដែលមានការគិតនិងអត្តចរិតខុសពីមនុស្សធម្មតាឯទៀត។​ ខាងក្រោមនេះ ជាប្រភេទមនុស្ស ​៣ប្រភេទ ​ដែលពួកគាត់រកស៊ីអ្វីក៏ជោគជ័យដែរ។

១ ​មិនខ្វល់ពីសម្តីអ្នកដទៃ
បងប្រុស ចាន់​បូរីម៉ា ស្ថាបនិក Nham 24 ​​​ជាសហគ្រិនមួយរូបដែលតស៊ូនឹងការអាជីវកម្មគាត់ណាស់​ពេលគាត់ចាប់ផ្តើម Nhan24 ​នាគ្រាដំបូងៗ។ ​​គាត់ជួបឧបសគ្គសែនច្រើន​ពេលវេបសាយគាត់ ចេញដំបូងៗ​ តែគាត់តស៊ូជំនះរហូតទាល់តែឆ្លងផុត​ដោយមិនខ្វល់ពីសម្តីអ្នកដទៃទ្បើយ។​
នៅគ្រានោះ ម្ចាស់ហាង​ភាគច្រើន ​​ដែលជាដៃគូរបស់វេបសាយគាត់ថា ​សេវាកម្មដឹកម្ហូបរបស់គាត់ ថ្លៃណាស់ ​​មិនដឹងត្រូវដាក់ម្ហូបគេលើវេបសាយ​គាត់ដើម្បីអ្វីនោះទេ។​​ ខ្ញុំជួបមនុស្សមិនតិចនាក់ទេ​ដែលទាយថា Nham24 ​ប្រាកដជាគ្មានអនាគតនោះទេ។ ​ខ្ញុំជឿថា​បងបូរីម៉ា ក៏បានជួបនឹង មតិរបស់អ្នកដែលគិតថា​អាជីវកម្ម​គាត់ទៅ​មុខមិន​រួចដែរ​តែបើតាមខ្ញុំដឹង គាត់ធ្វើមិនដឹង ហើយសម្ងំធ្វើការគ្មានស្គាល់សៅរ៍អាទិត្យ ​មិនស្គាល់យប់ថ្ងៃនោះទេ។

២ ​ធ្វើការមិនស្គាល់យប់

យុវជនម្នាក់ទៀតដែលធ្វើការគ្មានស្គាល់យប់​នោះ គឺលោក​ ផូ សោភ័ណ្ឌ ​ស្ថាបនិក​ Phsar Tech។​ខ្ញុំស្គាល់ប្អូនប្រុសម្នាក់នេះ​ តាំងពីគាត់កំពុងធ្វើការឲ្យគេ​ ដោយខ្ញុំបានសម្ភាសន៍គាត់ចូលធ្វើការជាមួយខ្ញុំ។​មិនទាន់បានចូលធ្វើការផង ​យុវជនរាងស្គមៗម្នាក់នេះ ​បានតេប្រាប់ខ្ញុំវិញថា ​បង! ខ្ញុំសុំទោសបងផង​ខ្ញុំអត់បានទៅចូលរួមធ្វើការជាមួយបងទេ​ ព្រោះខ្ញុំសំរេចចិត្តទិញយកក្រុមហ៊ុន​មេរបស់ខ្ញុំហើយ។

វ័យនៅក្មេង​សោះ​ ហើយរាងស្គម​ដូចអត់សូវមានកម្លាំងអ៊ីចឹង ​មានអីសម្អាងទៅ​បានគាត់ហ៊ាន​ទិញយកក្រុមហ៊ុន​មេ បើតាមខ្ញុំដឹងក្រុមហ៊ុននោះ​កំពុងតែខាតទៀត។ គ្មានអ្វីត្រូវឆ្ងល់ទ្បើយ ​​អាយុ​មិន​សំខាន់នោះទេ​សម្រាប់សោភ័ណ្ឌ ​អ្វីដែលធ្វើឲ្យគាត់ហ៊ាននោះគឺគាត់ជាមនុស្សដែលធ្វើការខ្លាំង​គ្មានស្គាល់យប់នោះទេ។​ រហូតមកដល់ថ្ងៃដែលខ្ញុំសសេរពីគាត់​គាត់នៅតែជាមនុស្សដែលធ្វើការមិនស្គាល់យប់ ​ហើយបានកំពុងដឹកនាំយុវជនឯទៀត​មិនតិចជាង​២៥នាក់នោះទេ ​ក្នុងការធ្វើការសំរេចគម្រោងដល់ភ្ញៀវរបស់គាត់រហូតទល់យប់​ជារឿយៗ។
៣ ​ដួលងើបៗ

បុរសទី៣​ បានចូលនិវត្តន៍ទៅហើយ​ ដោយអាយុគាត់ទើបតែ៥៦ឆ្នាំតែប៉ុណ្ណោះ។ ​គាត់ជាប្រភេទមនុស្ស​ដែលបរាជ័យច្រើនបំផុតក្នុងជីវិត ហើយក៏ដួលច្រើនដែរក្នុងអាជីវកម្មដែលគាត់បានបង្កើតគឺអាលីបាបា។​គាត់នោះគឺលោកមហាសេដ្ឋី​ Jack Ma។

កាលនៅក្មេង ដាក់ពាក្យការងារធ្វើប៉ូលីស គេថា​មាឌតូចពេក ​ដាក់ពាក្យការងារសណ្ឋាគារ​ គេថា​មុខគាត់មិនស្អាត។​ គាត់ប្រទ្បងចូលសាកលវិទ្យាល័យ​បរាជ័យរាប់ភ្លេច ហើយ​គាត់​បានដាក់ពាក្យសុំវីសាទៅអូស្រ្តាលី ​ធ្លាក់មិនតិចជាង​១០ដងនោះ​ទេ តែគាត់ដាក់រហូតមន្ត្រីទូតនោះ​យល់ព្រមឲ្យគាត់ជាប់ទៅលេង​អូស្រ្តាលី។​

ដល់គាត់ចេញរកស៊ី ក៏គាត់នៅតែជាមនុស្សដែលរឹងរុះដដែល​ពោលគាត់មិនចុះចាញ់នឹងការ បរាជ័យនោះទេ។ ចេញរកស៊ីដំបូង មិនទាន់បានប៉ុន្មានផង​ គាត់ដើររកលុយ​បន្ថែម​ចិញ្ចឹមអាជីវកម្មមួយនេះ​ ព្រោះកាលនោះ​ជាង​៣ឆ្នាំទៅហើយ​គាត់នៅតែគ្មានចំណូល សម្រាប់បង្វឹលទ្បើយ។​ សម្រាប់ Jack Ma ដួលងើបៗ គាត់​អត់ខ្វល់នឹងការបរាជ័យទ្បើយ​គាត់តែងទន្ទេញពាក្យមួយឃ្លាថា ​

“ថ្ងៃនេះលំបាក ​ស្អែករឹតតែលំបាក​ តែស្អែកមួយការលំបាកនឹងធូរស្បើយ​ដូចនេះអ្នកត្រូវតែស៊ូឲ្យផុតថ្ងៃស្អែក!”

មនុស្សប្រភេទអ្នកទាំង៣ខាងលើនេះហើយដែលខ្ញុំថា ​ជាមនុស្សដែលរកស៊ីអ្វីក៏ជោគជ័យដែរ។​ខ្ញុំសង្ឃឹមបងប្អូនដែលបានអានអត្ថបទមួយនេះហើយ​ នាំគ្នាកសាងផ្នត់គំនិតរបស់ខ្លួនឲ្យរឹងមាំដូចបុរស​ទាំង​៣ខាងលើនេះដែរ។

ជួបខ្ញុំ សំ កុសល នៅក្នុងសិក្ខាសាលា “រកស៊ីខ្លាំងយុគសម័យថ្មី​” និង” ​វគ្គចិញ្ចឹមបង្គា​” នៅថ្ងៃទី២៥និង២៦ នៅស៊ូវ៉ុន កូរ៉េខាងត្បូង​ ទំនាក់ទំនងចុះឈ្មោះ 01059298064/ 010 55053020 លោកអ្នកមានឳកាសទិញហ្រ្វេនឆាយ​គ្រឿងសំណង់ហ៊ួតជា ក្នុងសិក្ខាសាលានេះក្នុងតម្លៃតិចជាងធម្មតា៥០%!
អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ គោលការណ៍រកស៊ីរឹងមាំ

ប្រភព៖​ https://www.business-cambodia.com/article/three-types-of-people-who-will-succeed-in-any-businesses


Leave a Reply

Your email address will not be published. Required fields are marked *